ថ្ងៃទី១៧ ខែមេសា ៤៩ឆ្នាំមុន អ្នកភ្នំពេញត្រូវបង្ខំឲ្យចាកចេញពី ក្រុង រីឯខែមេសា ឆ្នាំនេះ លោក ហ៊ុន សែន ត្រូវគេ​ចាត់​ទុកថា​កំពុង​បើក សករាជជ្រែករាជ្យ​ដូចសេ្តចកន

Release Date:

ថ្ងៃ ១៧ មេសា ឆ្នាំ២០២៤នេះ ជាគម្រប់​ខួប​លើក​ទី ៤៩ឆ្នាំ នៃ​ការ ​ដួ​ល​រលំ​នៃ​របប លន់ នល់ ដែល​គាំទ្រ​ដោយ​អាមេរិក ហើយ​ជា​ពេល ដែល​​កម្ពុជាធ្លាក់ក្រោមកណ្តាប់ដៃនៃរបបខ្មែរក្រហមដែរ។ ជាធម្មតា នៅពាក់កណ្តាល ខែមេសា ពលរដ្ឋខ្មែរទូទាំងប្រទេសនាំគ្នាប្រារព្ធពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណីខ្មែរ ហើយនៅថ្ងៃទី១៧ ខែមេសា កាលពី​៤៩ឆ្នាំ​មុន​ជាថ្ងៃ​ដែល​​ខ្មែរក្រហមវាយបំបែកសមរភូមិចុងក្រោយ​ គឺទីក្រុង​ភ្នំពេញ ស្របពេលដែលពលរដ្ឋខ្មែរនៅទីក្រុងភ្នំពេញ ពេលនោះកំពុង​ប្រារព្ធ​ពិធីបុណ្យចូលឆ្នាំថ្មី ដោយគ្មានអ្នកណាម្នាក់ធ្លាប់គិតថា នឹង​និរាស​​ព្រាត់​ប្រាស់គ្រួសារ ដែលអាចកើតឡើងមួយពព្រិចភ្នែក​បែបនេះទេ។ ចំណែកនៅខែមេសាឆ្នាំ២០២៤នេះ ដូចអ្វីដែលបានគ្រោងទុក​គឺជា​ថ្ងៃ​ដែលអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ប្រធាន​បក្ស​កាន់​អំណាច និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ បាន​ជាប់​ឆ្នោត​ជាប្រធានដឹកនាំស្ថាប័នព្រឹទ្ធសភា។ ក្នុងឋានៈ​ជាប្រធាន​ព្រឹទ្ធ​សភា​ដែល​​ជាប្រមុខរដ្ឋស្តីទីនៅពេលដែលព្រះមហាក្សត្រ អវត្តមានពី​ប្រទេស លោកក៏នឹងចុះហត្ថលេខាលើឯកសារជាតិសំខាន់ៗ ឬព្រះរាជ​ក្រឹត្យនានាដែលស្នើរដោយនាយករដ្ឋមន្ត្រី។ លោកក៏ជា​ប្រធានក្រុម​ប្រឹក្សា​រាជបល្ល័ង្កដែលជាស្ថាប័នជ្រើសរើសអ្នកស្នងរាជ្យ​ផងដែរ ដែល​អ្នក​វិភាគខ្លះលើកឡើងថា ការឡើងកាន់​អំណាច​របស់លោកហ៊ុន សែន​នៅពេលនេះប្រៀបដូចជា ព្រះ​ស្រី​ជេដ្ឋាធិ​រាជ​រាមាធិបតី ឬហៅ​ស្តេច​កន ជ្រែក​រាជ្យ​ពី​ព្រះបាទ​សុគន្ធបទ​ ដូច្នោះ​ដែរ។​​ លោក តាំង សារ៉ាដាធ្វើសេចក្តីរាយការណ៍ពិស្តារ

ថ្ងៃទី១៧ ខែមេសា ៤៩ឆ្នាំមុន អ្នកភ្នំពេញត្រូវបង្ខំឲ្យចាកចេញពី ក្រុង រីឯខែមេសា ឆ្នាំនេះ លោក ហ៊ុន សែន ត្រូវគេ​ចាត់​ទុកថា​កំពុង​បើក សករាជជ្រែករាជ្យ​ដូចសេ្តចកន

Title
ថ្ងៃទី១៧ ខែមេសា ៤៩ឆ្នាំមុន អ្នកភ្នំពេញត្រូវបង្ខំឲ្យចាកចេញពី ក្រុង រីឯខែមេសា ឆ្នាំនេះ លោក ហ៊ុន សែន ត្រូវគេ​ចាត់​ទុកថា​កំពុង​បើក សករាជជ្រែករាជ្យ​ដូចសេ្តចកន
Copyright
Release Date

flashback